Mark 6

អ្នកក្រុងណាសារ៉ែតបដិសេធព្រះយេស៊ូ

1ព្រះអង្គ​ក៏​ចេញពីទីនោះយាងចូលទៅក្នុងស្រុក​របស់​ព្រះអង្គ
«ស្រុករបស់ព្រះអង្គ» គឺក្រុងណាសារ៉ែត ក្នុងស្រុកកាលីឡេ។
ហើយ​ពួក​សិស្ស​ក៏​មក​តាម​ព្រះអង្គដែរ
2លុះដល់ថ្ងៃសប្ប័ទ​ព្រះអង្គ​ចាប់ផ្ដើមបង្រៀន
«​បង្រៀន​»​ នៅ​ក្នុង​ពេល​ថ្វាយ​បង្គំ​នៅ​សាលា​ប្រជុំ​ អ្នក​ចូល​រួម​ប្រជុំ​ ទោះជា​អ្នក​ដឹកនាំ​ ឬ​មិន​មែន​ជា​អ្នក​ដឹក​នាំ​ ​នឹង​ត្រូវ​គេ​សុំ​ឲ្យ​ណែនាំ​មនុស្ស​ដោយ​ពន្យល់​ និង​ការ​អនុវត្តន៍​បទគម្ពីរ​។​
នៅក្នុងសាលាប្រជុំហើយ​មនុស្ស​ជាច្រើន​ដែល​កំពុង​ស្ដាប់​បាន​នឹកអស្ចារ្យ​ក្នុង​ចិត្ដ​ទាំង​និយាយថា៖ ​«តើ​អ្នក​នេះ​ចេះ​សេចក្ដី​ទាំងនេះ​ពីណា​មក? ​ម្ដេចក៏​អ្នក​នេះមានប្រាជ្ញាម៉្លេះហើយការអស្ចារ្យបែបនេះកើតពីដៃគាត់ទៀត!
3តើអ្នក​នេះមិន​មែន​ជា​ជាងឈើដែលជាកូន​នាង​ម៉ារា​ជា​បងយ៉ាកុបយ៉ូសែបយូដាសនិងស៊ីម៉ូនទេ​ឬ? ​តើ​ប្អូនស្រី​របស់​គាត់មិន​នៅ​ទីនេះជាមួយយើងទេ?» ​ពួកគេ​ក៏ទាស់ចិត្ដនឹងព្រះអង្គ 4ដូច្នេះព្រះ​យេស៊ូមានបន្ទូល​ទៅ​ពួកគេថា៖ ​«អ្នកនាំព្រះបន្ទូល​បាន​ទទួល​ការ​គោរព​នៅ​គ្រប់​ទីកន្លែង​លើកលែងតែនៅស្រុកកំណើតនិងក្នុងគ្រួសារសាច់ញាតិគាត់ប៉ុណ្ណោះ» 5ព្រះអង្គមិនអាចធ្វើការអស្ចារ្យអ្វីនៅទីនោះបានទេក្រៅពីដាក់ដៃលើអ្នកជំងឺពីរបីនាក់​ឲ្យ​បាន​ជាប៉ុណ្ណោះ 6ព្រះអង្គឆ្ងល់ពីភាពគ្មានជំនឿ​របស់​ពួកគេហើយក៏យាងទៅបង្រៀន​ក្នុង​ភូមិទាំងឡាយ​ដែល​នៅជុំវិញ​នោះ។

ព្រះយេស៊ូចាត់សាវកទាំងដប់ពីរ

7ព្រះអង្គ​ហៅ​សិស្ស​ទាំង​ដប់ពីរ​នាក់​មកហើយប្រទាន​ឲ្យ​គេ​មាន​សិទ្ធិអំណាច​លើ​ពួក​វិញ្ញាណអាក្រក់
«​វិញ្ញាណ​អាក្រក់​»​ ជា​វិញ្ញាណ​អាច​ចូល​មនុស្ស​បាន​។​ គេ​ហៅ​វា​ថា​ «​អាក្រក់​»​ ព្រោះ​វា​ធ្វើ​ឲ្យ​រូបកាយ​មាន​ភាព​ច្របូក​ច្របល់​ ឬ​មាន​សកម្ម​ភាព​ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​ ធ្វើ​ឲ្យ​ពួកគេ​មិន​អាច​ចូល​រួម​ក្នុង​ការ​ថ្វាយ​បង្គំ​ជា​សាធារណ:​ រហូត​ទាល់តែ​ភាព​មិន​បរិសុទ្ធ​របស់​ពួកគេ​ ត្រូ​វបាន​ដក​ចេញ​។​
រួចក៏ចាប់ផ្ដើមចាត់គេ​ឲ្យ​ចេញ​ទៅពីរនាក់
8ព្រះអង្គបង្គាប់ពួកគេថា៖ ​«ពេល​ធ្វើ​ដំណើរក្រៅពីឈើច្រត់កុំយក​អ្វី​ទៅ​ជាមួយ​ឲ្យ​សោះ​គឺ​មិនត្រូវ​យក​នំបុ័ងថង់យាម​និង​ដាក់​លុយនៅក្នុងខ្សែ
«​ខ្សែ​ក្រវ៉ាត់​»​ ជា​ខ្សែ​ក្រណាត់​យ៉ាង​ធំដែល​អាច​រឹត​ចង្កេះ​ ហើយ​អាច​ដាក់​លុយ​ និង​របស់​ផ្សេងៗ​នៅ​ក្នុង​នោះ​បាន​។​
ក្រវាត់ឡើយ
9តែត្រូវ​ពាក់ស្បែកជើងហើយមិន​ត្រូវ​ពាក់អាវ
«​អាវ​»​ មាន​សណ្ឋាន​ជា​អាវ​ដៃ​ខ្លី​ វែង​ត្រឹម​ជង្គង់​ពាក់​ជាប់​នឹង​ខ្លួន​។​
ពីរទេ»
10ព្រះអង្គមានបន្ទូល​ទៅ​គេ​ទៀត​ថា៖ ​«ចូរ​ស្នាក់នៅផ្ទះដែល​អ្នករាល់គ្នា​បាន​ចូលរហូតដល់ចាកចេញពីទីនោះ 11កន្លែងណាដែលមិនទទួល​មិន​ស្ដាប់អ្នក​ចូរ​រលាស់ធូលីដី​ពី​បាតជើង
«​រលាស់​ធូលី​ដី​ពី​បាត​ជើង​»​ ជា​សញ្ញា​នៃ​ការ​បដិសេធ​ទាំង​ស្រុង​។​
អ្នក​ពេល​ចេញពីទីនោះទុកជាទីបន្ទាល់​ដល់​គេ»
12ដូច្នេះពួកគេ​ក៏ចេញទៅ​និង​ប្រកាសឲ្យ​មនុស្ស​ប្រែចិត្ដ 13និងបណ្ដេញវិញ្ញាណអាក្រក់
«​បណ្ដេញ​វិញ្ញាណ​អាក្រក់​»​ គឺ​ដេញ​ដោយ​បញ្ជា​ពួកវា​ឲ្យ​ចេញ​ពី​មនុស្ស​ដែល​ពួកវា​បាន​ចូល​។​ «វិញ្ញាណ​អាក្រក់​»​ សូម​មើល​កំណត់​ចំណាំ​ក្នុង​ ៦:៧​។​
ជាច្រើនទាំងចាក់ប្រេងលើអ្នកជំងឺជាច្រើន​ឲ្យ​បាន​ជា

គេកាត់កលោកយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក

14ស្ដេចហេរ៉ូឌ
«​ស្តេច​ហេរ៉ូឌ​»​ គឺ​ជា​ស្ដេច​ហេរ៉ូឌ​អាន់​ទី​ផាស​ ដែល​មាន​ងារ​ថា​ស្ដេច​ត្រាញ់​គ្រប់​គ្រង​ស្រុក​កាលីឡេ​ (សូម​មើល​លូកា​ ៣:១​)​។ មាន​នៅ​ក្នុង ៦:១៦,១៨,២១,២២។​
​បាន​​ពី​ការនេះដ្បិត​ព្រះ​នាមព្រះអង្គល្បីល្បាញហើយ​គេ​និយាយថា
«​ហើយ​គេ​និយាយ​ថា​»​ ក្នុង​ឯកសារ​ដើម​ខ្លះ​សរសេរ​ថា​ «​ស្តេច​ហេរ៉ូឌ​បាន​មាន​បន្ទូល​ថា​»​។​
៖ ​«លោក​យ៉ូហាន
«​លោក​យ៉ូហាន​»​ គេ​ហៅ​ជា​ទូ​ទៅ​ថា​ «​យ៉ូហាន​បាប់ទីស្ទ​»​ គាត់​មិនមែន​ជា​យ៉ូហាន​ដែល​ជាសាវក​របស់​ព្រះ​យេស៊ូ​ទេ​។​ មាន​នៅ​ក្នុង ៦:១៦,១៧,១៨,២០,២៤,២៥,២៧ ដែរ។​
អ្នក​ធ្វើ​ពិធី​ជ្រមុជទឹក​បាន​រស់ពីស្លាប់ឡើងវិញហេតុនេះ​ហើយ​បានជា​មាន​ការ​អស្ចារ្យកើតឡើងតាមរយៈ​គាត់»
15ប៉ុន្ដែអ្នកខ្លះ​និយាយថា៖ ​«ជា​លោក​អេលីយ៉ា
«​លោក​អេលីយ៉ា​»​ ជា​អ្នក​នាំ​ព្រះ​បន្ទូល​ជនជាតិ​ហេព្រើរ​ដែល​ជនជាតិ​យូដា​បាន​សង្ឃឹម​ថា​ លោក​នឹង​ត្រលប់​មក​រៀបចំ​ផ្លូវ​របស់​ព្រះមែស៊ី​ (​ម៉ាថា​ ៤:៥-៦​)​។​
» ​អ្នកខ្លះទៀតនិយាយថា៖ ​«ជា​អ្នកនាំព្រះបន្ទូលម្នាក់​ក្នុងចំណោម​អ្នកនាំព្រះបន្ទូល​ជំនាន់​មុន»
16កាលស្ដេច​ហេរ៉ូឌ​ពី​ការនេះ​ក៏មានបន្ទូលថា៖ ​«លោក​យ៉ូហានដែលខ្ញុំ​បាន​កាត់កនោះ​បាន​រស់ឡើងវិញហើយ» 17ដ្បិតស្ដេច​ហេរ៉ូឌផ្ទាល់​បាន​ចាត់គេ​ឲ្យ​ចាប់ចង​លោក​យ៉ូហានដាក់គុកដោយសារ​ស្ដេច​បាន​រៀបការ​ជាមួយ​នាង​ហេរ៉ូឌាសជាប្រពន្ធ​របស់​ភីលីព
«​ភីលីព​»​ ជា​ប្អូន​ឪពុក​តែ​មួយ​ជាមួយ​នឹង​ស្តេច​ហេរ៉ូឌ​។​
​ដែល​ត្រូវ​ជាប្អូន​របស់​ស្ដេច
18ប៉ុន្ដែលោក​យ៉ូហាន​បាន​ទូល​ស្ដេច​ហេរ៉ូឌថា៖ ​«វា​មិនត្រឹមត្រូវទេ​ដែល​ព្រះអង្គយកប្រពន្ធ​របស់​ប្អូនខ្លួនឯង​នោះ» 19នាងហេរ៉ូឌាសក៏​ចង​គំនុំ​នឹង​លោក​យ៉ូហានហើយចង់សម្លាប់​គាត់​តែ​នាង​មិនអាច​ធ្វើ​បាន 20ដ្បិតស្ដេច​ហេរ៉ូឌកោតខ្លាចនិងការពារ​លោក​យ៉ូហាន​ព្រោះ​ដឹងថា​គាត់​ជា​មនុស្សសុចរិតបរិសុទ្ធហើយ​ព្រះអង្គ​ស្ដាប់​គាត់​ទាំង​ពេញចិត្ដ​យ៉ាងខ្លាំង​ប៉ុន្ដែក៏រារែក​ក្នុង​ចិត្ដយ៉ាងខ្លាំង​ដែរ។ 21កាល​ឱកាស​ល្អ​មក​ដល់​គឺ​នៅ​ថ្ងៃបុណ្យ​ចម្រើន​ព្រះជន្ម​ស្ដេច​ហេរ៉ូឌ​ព្រះអង្គ​បាន​រៀបចំ​ពិធី​ជប់លៀង​ឲ្យ​ពួក​មន្ត្រីមេទ័ពធំៗនិង​ពួក​អ្នកមុខអ្នកការ​នៅ​ស្រុក​កាលីឡេ 22កូនស្រីនាង​ហេរ៉ូឌាស
«កូន​ស្រី​នាង​ហេរ៉ូឌាស​»​ ឯកសារ​ដើម​ខ្លះ​សរសេរ​ថា​ «​កូន​ស្រី​របស់​គាត់​ឈ្មោះ​ហេរ៉ូឌាស​»​។​
​ក៏​ចូល​មក​រាំថ្វាយហើយ​ធ្វើ​ឲ្យ​ស្ដេច​ហេរ៉ូឌនិង​ភ្ញៀវ​ដែល​រួម​តុ​ជាមួយពេញចិត្ដ​យ៉ាងខ្លាំង​ស្ដេច​ក៏​មានបន្ទូល​ទៅ​នាងថា៖ ​«នាង​ចង់បានអ្វី​ចូរ​សុំយើងចុះ​យើង​នឹង​ឲ្យនាង»
23ព្រះអង្គបាន​ស្បថយ៉ាងម៉ឺងម៉ាត់ថា៖ ​«អ្វី​ក៏​ដោយដែល​នាង​សុំយើង​យើង​នឹង​ឲ្យនាងសូម្បីតែនគរ​របស់​យើងមួយចំហៀងក៏ដោយ» 24នាងក៏ចេញទៅសួរម្ដាយនាងថា៖ ​«តើ​ខ្ញុំ​គួរ​សុំអ្វី?» ​នោះ​ម្ដាយនាង​បាន​ប្រាប់ថា៖ ​«ក្បាល​របស់​យ៉ូហាន​អ្នក​ធ្វើ​ពិធី​ជ្រមុជទឹក» 25ភ្លាមនោះនាង​បាន​ចូលទៅជួបស្ដេចយ៉ាង​ប្រញាប់​ប្រញាល់ហើយទូលសុំថា៖ ​«ខ្ញុំ​សុំ​ព្រះអង្គ​ប្រទានក្បាលយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក​ដាក់​លើថាស​ឲ្យ​ខ្ញុំនៅពេលនេះ» 26ពេលនោះស្ដេចប្រែជាព្រួយចិត្ដយ៉ាងខ្លាំងព្រោះ​ព្រះអង្គ​បាន​សន្យា​នៅចំពោះមុខ​ភ្ញៀវ​ដែល​រួមតុ​ជាមួយ​ព្រះអង្គ​ហើយ​ព្រះអង្គ​មិនចង់បដិសេធ​សំណូម​នាងទេ 27ដូច្នេះស្ដេចក៏ចាត់ពេជ្ឈឃាដ
«​ពេជ្ឈ​ឃាត​»​ អ្នក​សម្លាប់​មនុស្ស​មាន​ដែល​ទោ​ស​ដល់​ស្លាប់​។​
ភ្លាម​ទាំង​បញ្ជា​ឲ្យ​នាំ​យក​ក្បាល​លោក​យ៉ូហានមក​ពេជ្ឈឃាដ​ក៏ចេញទៅកាត់ក​គាត់​នៅក្នុងគុក
28រួចគេ​បាន​នាំក្បាលលោក​ដាក់​លើថាសមកប្រគល់​ឲ្យ​នាងហើយនាងក៏ប្រគល់​ឲ្យ​ម្ដាយនាង 29ពេលសិស្ស​របស់​លោក​ឮ​ដូច្នេះ​ក៏​មកយកសពលោក​ទៅ​បញ្ចុះក្នុងផ្នូរ

ព្រះយេស៊ូប្រទានអាហារមនុស្សប្រាំពាន់នាក់

30កាល​ពួក​សាវកមក
«​ជួបជុំ​គ្នា​»​ គឺ​ពួក​សិស្ស​បាន​ត្រលប់​មក​ជួប​ព្រះ​យេស៊ូ​វិញ​ បន្ទាប់​ពី​ព្រះអង្គ​បាន​ចាត់​គេ​ឲ្យ​ទៅ​។​
​ជួបជុំ​គ្នានៅចំពោះ​ព្រះ​យេស៊ូ​គេ​ក៏ទូលប្រាប់ព្រះអង្គ​ពី​អ្វីៗដែល​គេ​បាន​ធ្វើនិង​បាន​បង្រៀន
31ព្រះអង្គមានបន្ទូល​ទៅ​គេថា៖ ​«ចូរ​អ្នករាល់គ្នាមកកន្លែងមួយស្ងាត់ដាច់​ពី​គេដើម្បី​ឲ្យ​ខ្លួន​អ្នករាល់គ្នា​បាន​សម្រាកបន្ដិច» ​ព្រោះមនុស្សចេញចូលច្រើនពេករក​តែ​ពេល​បរិភោគក៏មិនបាន 32ដូច្នេះគេ​ក៏ធ្វើដំណើរតាមទូក
«​តាម​ទូក​»​ គឺ​ធ្វើ​ដំណើរ​តាម​បឹង​កាលីឡេ​។​
ទៅកន្លែងមួយស្ងាត់ដាច់​ពី​គេ
33ប៉ុន្ដែពេល​បណ្ដាជន​ឃើញព្រះអង្គ​និង​ពួក​សិស្សចេញទៅហើយ​បាន​ដឹង​ពី​កន្លែង​ដែល​ពួកគេ​ទៅ​ក៏រត់​ដោយ​ថ្មើរ​ជើងពីក្រុងទាំងអស់ទៅទីនោះហើយ​បណ្ដាជន​បាន​ទៅ​ដល់​មុន 34ពេលចេញ​ពី​ទូក​ព្រះអង្គ​បាន​ឃើញមនុស្សច្រើនកុះករក៏មាន​ចិត្ដ​អាណិត​អាសូរពួកគេ​យ៉ាងខ្លាំង​ព្រោះ​ពួកគេ​ដូចជាចៀម​ដែល​គ្មាន​អ្នក
«​ចៀម​គ្មាន​អ្នក​គង្វាល​»​ គេ​ទុក​ចៀម​ឲ្យ​នៅ​តាម​ទី​វាល​ និង​ភ្នំ​ ប៉ុន្តែ​ត្រូវ​ការ​មាន​អ្នក​គង្វាល​ចាំ​មើល​ បើ​ពុំ​នោះ​ទេ​ ចៀម​នឹង​វង្វេង​ ហើយ​មិន​អាច​រក​ផ្លូវ​ទៅ​ផ្ទះ​ឃើញ​ឡើយ​ (​សូម​មើល​រូប​ភាព​ក្នុង​ ម៉ាថា​ ៩:៣៦​)​។​
គង្វាលដូច្នេះ​ព្រះអង្គ​ក៏​ចាប់ផ្ដើមបង្រៀនគេ​អំពី​សេចក្ដី​ជាច្រើន
35ពេលនោះ​ជិត​យប់​ហើយ​ពួក​សិស្សក៏មករកព្រះអង្គទូលថា៖ ​«កន្លែងនេះនៅដាច់​ពី​គេពេល​នេះ​ជិត​យប់​ទៅហើយ 36សូមរំសាយពួកគេ​ឲ្យ​ទៅស្រុកភូមិ​នៅ​ជុំវិញដើម្បីទិញ​អាហារ​បរិភោគ​ដោយ​ខ្លួនគេ» 37ព្រះអង្គមានបន្ទូលតប​ទៅ​គេថា៖ ​«ចូរ​អ្នករាល់គ្នា​ឲ្យ​អាហារ​ពួកគេបរិភោគផង» ​គេ​ក៏ទូលព្រះអង្គ​វិញ​ថា៖ ​«តើ​យើង​យក​ប្រាក់​ពីររយឌេណារី
«​ឌេណារី​»​ ជា​កាក់​ប្រាក់​ដែល​មាន​តំលៃ​ស្មើ​នឹង​ឈ្នួល​ពលកម្ម​មួយ​ថ្ងៃ​សម្រាប់​អ្នក​ធ្វើការ​នៅ​ជនបទ​(សូម​មើល​ ម៉ាថា​ ១៨:២៨​)​។​
ទៅទិញនំប៉័ងឲ្យគេបរិភោគ​ឬ?»
38ព្រះអង្គមានបន្ទូល​ទៅ​គេថា៖ ​«ចូរ​ទៅមើលមើល៍​អ្នករាល់គ្នា​មាននំប៉័ងប៉ុន្មាន?» ​ពេល​ដឹងហើយ​គេ​ទូល​ព្រះអង្គ​ថា៖ ​«យើង​មាន​នំប៉័ង​ប្រាំដុំនិងត្រីពីរកន្ទុយ» 39ព្រះអង្គក៏បង្គាប់គេគ្រប់គ្នា​ឲ្យ​អង្គុយ​ជា​ក្រុមៗ​នៅ​លើស្មៅខៀវ​ខ្ចី 40ហើយពួកគេ​អង្គុយ​ជា​ក្រុមៗ​ដែល​មាន​គ្នា​មួយរយនាក់ហាសិបនាក់ 41បន្ទាប់ពីយកនំប៉័ងប្រាំ​ដុំ​និងត្រីពីរ​កន្ទុយ​មក​ព្រះអង្គ​ក៏​ងើយ​មើល​ទៅស្ថានសួគ៌​ទាំង​អរព្រះគុណរួចកាច់នំប៉័ងឲ្យ​ទៅ​សិស្សដើម្បីរៀបចំនៅមុខគេហើយចែកត្រីពីរ​នោះ​ដល់​គេ​ទាំងអស់គ្នាដែរ 42ពួកគេបាន​បរិភោគឆ្អែតស្កប់ស្កល់គ្រប់គ្នា 43បន្ទាប់មកពួកគេ​ប្រមូល​ចំណិត​នំបុ័ង​និងត្រី​ដែល​នៅសល់បានដប់ពីរកន្ដ្រកពេញ 44មនុស្សដែល​បាន​បរិភោគនំប៉័ងនោះមានបុរស​ចំនួន​ប្រាំពាន់នាក់

ព្រះ​យេស៊ូ​​​ដើរ​លើ​ទឹក

45ភ្លាមនោះ​ព្រះអង្គ​តឿនសិស្ស​របស់​ព្រះអង្គ​ឲ្យ​ចុះទូក​ឆ្លង​ទៅត្រើយម្ខាង
«​ត្រើយ​ម្ខាង​»​ គឺ​ត្រើយ​ប៉ែក​ខាង​ជើង​ឆៀង​ខាង​លិច​។​
ត្រើយម្ខាង
«ឆ្លងទៅត្រើយម្ខាង» ឯកសារដើមខ្លះលុប «ឆ្លងទៅត្រើយម្ខាង»។
​ឆ្ពោះ​ទៅ​ក្រុង​បេតសៃដាមុន​ហើយ​ទី​បំផុត​ព្រះអង្គ​ក៏​រំសាយបណ្ដាជន
46កាលព្រះអង្គ​មានបន្ទូល​លាពួកគេ
«​ពួកគេ​»​ គឺ​ពួក​បណ្តា​ជន​ ឬ​ពួក​សិស្ស​។​
ហើយក៏យាងទៅភ្នំ​ដើម្បី​អធិស្ឋាន
47ល្ងាចនោះ​ទូក​បាន​នៅកណ្ដាលបឹង
«​បឹង​»​ គឺ​បឹង​កាលីឡេ​។​ មាន​នៅ​ក្នុង ៦:៤៨,៤៩ ដែរ។​
ហើយព្រះអង្គ​នៅ​លើគោកតែ​ម្នាក់​ឯង
48ព្រះអង្គបាន​ឃើញពួកគេចែវ​ទូក​បញ្ច្រាស់ខ្យល់យ៉ាងលំបាក​ដូច្នេះ​ប្រហែល​នៅ​យាម
«​យាម​»​ នៅ​សម័យ​រ៉ូម​រយៈ​ពេល​ដប់​ពីរ​ម៉ោង​នៅ​ពេល​យប់​ ត្រូវ​បាន​បែង​ចែក​ជា​បួន​យាម​ ក្នុង​មួយ​យាម​មាន​រយៈ​ពេល​បី​ម៉ោង​។​ យាម​ទី​បួន​ជា​រយៈ​ពេល​បី​ម៉ោង​មុន​ពេល​ថ្ងៃ​រះ​។​
ទីបួនយប់នោះ​ព្រះអង្គ​បាន​យាង​ដើរលើបឹងទៅពួកគេហើយចង់ទៅហួសពួកគេ
49ពេលឃើញព្រះអង្គ​យាង​ដើរលើបឹង​ពួកគេ​ស្មានថាខ្មោចលងក៏ស្រែកឡើង 50ព្រោះពួកគេ​គ្រប់​គ្នា​ខ្លាច​ពេល​ឃើញ​ព្រះអង្គហើយព្រះអង្គមានបន្ទូល​ទៅ​គេភ្លាមថា៖ ​«កុំខ្លាចអី​ចូរ​ក្លាហានឡើងគឺខ្ញុំ​ទេ» 51ព្រះអង្គក៏ឡើងទូកជាមួយពួកគេហើយខ្យល់​បាន​ស្ងប់ទៅរីឯពួកគេនឹកអស្ចារ្យ​ក្នុង​ចិត្ដយ៉ាងខ្លាំង 52ដោយព្រោះចិត្ដគេរឹងរូស​ពួកគេ​មិនយល់អំពី​រឿង​នំប៉័ងទេ

ការប្រោសឲ្យជានៅតំបន់គេនេសារ៉ែត

53ពេល​ឆ្លងដល់ដីគោក​ពួកគេ​បាន​មកដល់​តំបន់​គេនេសារ៉ែតហើយចតទូក​នៅទីនោះ 54ពេលពួកគេចេញពីទូក​ប្រជាជន​ក៏ស្គាល់ព្រះអង្គភ្លាម 55ពួកគេរត់ទៅ​គ្រប់​ទីកន្លែង​ក្នុង​តំបន់ទាំងមូលហើយចាប់ផ្ដើមសែងអ្នកជំងឺលើកន្ទេល
«​កន្ទេល​»​ នៅ​ក្នុង​សម័យ​ព្រះ​យេស៊ូ​កន្ទេល​ប្រហែល​ជា​ធ្វើ​ឡើង​ពី​រុក្ខ​ជាតិ​ ក្រណាត់​ក្រាស់​ៗ​ ឬ​ស្បែក​សត្វ​។​
ទៅកន្លែងដែល​គេ​ថា​ព្រះអង្គ​នៅ
56ពេលព្រះអង្គ​ទៅ​ដល់​ទីណាក៏ដោយ​មិន​ថា​នៅក្នុងភូមិស្រុកក្រុង​ទេ​ពួកគេ​បាន​ដាក់អ្នកជំងឺនៅតាមផ្លូវហើយអង្វរព្រះអង្គ​ឲ្យ​ពួកគេ​ពាល់ត្រឹមតែរំយោលអាវ
«​រំយោល​អាវ​»​ អ្នក​កាន់​សាសនា​យូដា​ពាក់​រំយោល​អាវ​នេះ​នៅ​ជាយ​អាវ​របស់​ពួកគេ​ ដែល​ជា​សញ្ញា​បញ្ជាក់​ពី​ភាព​ប្តូរ​ផ្តាច់​ចំពោះ​ព្រះជាម្ចាស់​ (សូម​មើល​រូបភាព​ក្នុង​ ៥:២៧​)​។​
​របស់​ព្រះអង្គប៉ុណ្ណោះហើយអស់អ្នក​ដែល​បាន​ពាល់ក៏​បាន​ជាសះស្បើយ
Copyright information for KhmKCB